រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដល់អ៊ីរ៉ង់

(VOVWORLD) - ភាគីទាំងពីរបានចុះហត្ថលេខាលើ MoU ដើម្បីរួមគ្នារៀបចំសកម្មភាពផ្គត់ផ្គង់តាមរយៈបំពង់ បង្ហូរឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់អ៊ីរ៉ង់ ដោយមានបំណងចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នារយៈពេលវែងនាពេលអនាគត។
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដល់អ៊ីរ៉ង់ - ảnh 1អណ្ដូងឧស្ម័ន Bovanenkovo របស់រុស្ស៊ីនៅលើឧបទ្វីប Yamal ក្នុងតំបន់អាក់ទិក។ រូបថត៖ AFP/TTXVN

សម្ព័ន្ធក្រុមហ៊ុនឧស្ម័ន Gazprom របស់រុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (NIGC) ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនឧស្ម័នជាតិអ៊ីរ៉ង់ ស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមបំពង់ទៅកាន់អ៊ីរ៉ង់។ សេចក្តីប្រកាស ដែលបានចេញផ្សាយនាថ្ងៃទី ២៦ មិថុនា របស់ Gazprom បានលើកច្បាស់ថា ភាគីទាំងពីរបានចុះហត្ថលេខាលើ MoU ដើម្បីរួមគ្នារៀបចំសកម្មភាពផ្គត់ផ្គង់តាមរយៈបំពង់ បង្ហូរឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់អ៊ីរ៉ង់ ដោយមានបំណងចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នារយៈពេលវែងនាពេលអនាគត។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ISNA (អ៊ីរ៉ង់) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់ លោក Alexey Dedov បាននិយាយថា សន្ធិសញ្ញាសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-អ៊ីរ៉ង់ គឺស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនៅសល់ត្រឹមតែបញ្ហាបច្ចេកទេសប៉ុណ្ណោះដែលចាំបាច់ត្រូវដោះស្រាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ