រុស្ស៊ីជំរុញអ.ស.បយល់ព្រមសេចក្តីថ្លែងការអំពីសភាពការណ៌នៅស៊ីរី
|
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov
(រូបថតៈ Internet) |
(VOV)-រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovនាថ្ងៃទី៨កញ្ញាឲ្យដឹងថា ម៉ូស្គូសង្ឃឹម
ថា នាចុងខេកញ្ញានេះក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងយល់ព្រមលើសេចក្តីថ្លែងការ
Geneva ស្តីអំពីស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ ពីជំនួបសន្ទនា
ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Hilary Clinton នៅខាងក្រៅសន្និសីទជាន់ខ្ពស់
វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)លើកទៅ២០ នៅទីក្រុង
Vladivostok របស់រុស្ស៊ី រដ្ឋមន្រ្តីការបរទេសរុស្ស៊ីអះអាង ថា៖ រុស្ស៊ីនឹងជម្រុញក្រុម
ប្រឹក្សាអ.ស.បយល់ព្រមលើសេចក្តីថ្លែងការ Geneva។ លោក Lavrov បានអំពាវ
នាវភាគីទាក់ទិននានាប្រើកិត្យានុភាពរបស់ខ្លួនដើម្បីភាគីទាំងពីរដែលមានជំលោះ
អង្គុយលើតុចរចារ ទន្ទឹមនឹងនោះ អំពាវនាវ បណ្តាភាគីនៅស៊ីរីបញ្ឈប់រាល់សកម្ម
ភាពបង្ហូឈាមផងដែរ៕