រុស្ស៊ីឈប់ចូលរួមក្រុមប្រឹក្សាសភា OSCE

(VOVWORLD) - ក្នុងសម័យប្រជុំពេញអង្គ ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) បានអនុម័តជាឯកច្ឆ័ន្ទលើសំណើរបស់រដ្ឋសភាសហព័ន្ធរុស្ស៊ី ស្ដីពីការផ្អាកការចូលរួមរបស់ស្ថានបេសកកម្មរុស្ស៊ីក្នុង OSCE PA និងបញ្ឈប់ការបង់ថ្លៃសេវាដល់អង្គការនេះ។
រុស្ស៊ីឈប់ចូលរួមក្រុមប្រឹក្សាសភា OSCE - ảnh 1ប្រធានាធិបតីរុស្ស៊ី ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ AFP/TTXVN

កាលពីម្សិលមិញ (ថ្ងៃទី ៣ ខែកក្កដា) សមាជិកសភារុស្ស៊ីបានបោះឆ្នោតផ្អាកការដែលទីក្រុងម៉ូស្គូចូលរួមក្រុមប្រឹក្សាសភានៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE PA)។ ក្នុងសម័យប្រជុំពេញអង្គ ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) បានអនុម័តជាឯកច្ឆ័ន្ទលើសំណើរបស់រដ្ឋសភាសហព័ន្ធរុស្ស៊ី ស្ដីពីការផ្អាកការចូលរួមរបស់ស្ថានបេសកកម្មរុស្ស៊ីក្នុង OSCE PA និងបញ្ឈប់ការបង់ថ្លៃសេវាដល់អង្គការនេះ។ សមាជិកសភារុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ជំនួសឱ្យការបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរទស្សនៈក្នុងន័យស្ថាបនា និងការបង្កើតរបៀបវារៈឯកភាពគ្នា OSCE PA ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីអនុវត្តដោយមានចេតនាអនុវត្តន៍គោលនយោបាយប្រឆាំងរុស្ស៊ី។ សមាជិកសភារុស្ស៊ីបានអះអាងថា ស្ថានបេសកម្មរបស់ប្រទេសនេះបានត្រៀមខ្លួនជាស្រេចវិលត្រឡប់ទៅធ្វើការនៅក្រុមប្រឹក្សា ប្រសិនបើថ្នាក់ដឹកនាំរបស់អង្គការ និងប្រទេសជាសមាជិកមួយចំនួនពិចារណាឡើងវិញនូវវិធីសាស្រ្តបច្ចុប្បន្នក្នុងការដោះស្រាយបញ្ហាបន្ទាន់ស្ដីពីសន្តិសុខអឺរ៉ុប។

កាលពីម្សិលមិញដដែល អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ី (MFA) លោក Andrei Nastasin បាននិយាយថា រុស្ស៊ីនឹងមិនព្រងើយកន្តើយចំពោះការដែល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបង្កើនយោធានៅជិតព្រំដែនប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ