រុស្ស៊ីដកទ័ពចេញពីស៊ីរីមិនធ្វើឲ្យឋានៈរបស់ប្រធានាធិបតីស៊ីរីទន់ខ្សោយទេ


រុស្ស៊ីដកទ័ពចេញពីស៊ីរីមិនធ្វើឲ្យឋានៈរបស់ប្រធានាធិបតីស៊ីរីទន់ខ្សោយទេ - ảnh 1
រុស្ស៊ីដកទ័ពចេញពីស៊ីរីមិនធ្វើឲ្យឋានៈរបស់ប្រធានាធិបតីស៊ីរីទន់ខ្សោយទេ (Image: VNA)

(VOVworld) – រុស្ស៊ីដកទ័ពចេញពីស៊ីរីមិនធ្វើឲ្យឋានៈរបស់ប្រធានាធិបតីស៊ីរីទន់
ខ្សោយទេ។ នេះគឺជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី
លោកស្រី Maria Zakharova ដែលបាននាំចេញ​នាថ្ងៃទី ១៦ មិនា ព្រមទាំង
អះអាងថា៖ កងទ័ពរុស្ស៊ីប្រចាំនៅស៊ីរីធ្វើសកម្មភាពគឺសុទ្ធតែដើម្បីការប្រយុទ្ធ
ប្រឆាំងភេវរកម្ម។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត សាធារណៈមតិបន្តវាយ
តំលៃការដកទ័ពចេញពីស៊ីរីរបស់រុស្ស៊ីនឹងជួយជំរុញវិធានការនយោបាយសំរាប់
ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់
ទិកខាងជើង NATO លោក Jens Stoltenberg បានប្រកាសថា៖ ទង្វើរបស់រុស្ស៊ី
នឹងជួយស្តារសន្តិភាពឡើងវិញនៅស៊ីរី។ សម្ព័ន្ធភាពបណ្ដាប្រទេសអារ៉ាប់វាយ
តំលៃថា៖ សេចក្តីសម្រេចនេះរបស់រុស្ស៊ីគឺជាជំហានសំខាន់ដែលជួយទទួល
បានលទ្ធផលវជ្ជមានក្នុងការចរចាររវាងភាគីស៊ីរីទាក់ទិននានានៅទីក្រុង Geneva
ស្វីស។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក៏បានប្រកាសថា៖ ការដកទ័ព
ចេញពីស៊ីរីរបស់រុស្ស៊ីអាចជះឥទ្ធិពលសកម្មទៅលើការស្វែងរកដំណោះស្រាយ
សំរាប់វិបត្តិនៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ