រុស្ស៊ីដំណើរការទិញប័ណ្ណជាតិរបស់អ៊ុយក្រែន

រុស្ស៊ីដំណើរការទិញប័ណ្ណជាតិរបស់អ៊ុយក្រែន - ảnh 1
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev (RIA Novosti)

        Vovworld-រុស្ស៊ីបានទិញប័ណ្ណជាតិមានតំលៃ៣ពាន់លានដុល្លារអាមេរិក​របស់​អ៊ុយក្រែនសំដៅជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចរបស់ប្រទេសជិតខាងមួយនេះ។ នេះ
ជាការ​សន្យាមួយផ្នែករបស់រដ្ឋាភិបាលរុស្ស៊ីប្រើប្រាស់ចំនួនប្រាក់ប្រមាណ១៥ពាន់​លានដុល្លារអាមេរិកពីមូលនិធិផលប្រយោជន៍ជាតិដើម្បីទិញប័ណ្ណជាតិរបស់​អ៊ុយ
ក្រែន ជួយឲ្យប្រទេសនេះរួចផុតពីវិបត្តិហិរញ្ញវត្ថុ។

        ថ្លែងមតិនាថ្ងៃទី២៤ធ្នូក្នុងការចរចារជាមួយសមភាគីអ៊ុយក្រែនលោក Mykola
Azarov នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ប្រកាស​ថា រុស្ស៊ីបានអនុវត្តជាផ្លូវការផែនការទិញប័ណ្ណជាតិរបស់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រី
Azarov បានអះអាងថា ការជួយឧបត្ថម្ភរបស់រុស្ស៊ីបានជួយលើកកំរិតអ៊ុយក្រែន​លើ​
ឆាកអន្តរជាតិ ជួយឲ្យប្រទេសនេះរួចផុតពីគ្រោះអាសន្នធ្លាក់ជ្រៅចូលក្នុងវិបត្តិ​
ហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ