រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន

រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន - ảnh 1
រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន (Image: VNA)

(VOVworld) – រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែន
 ក្នុងករណី Kiev ទូទាត់បំណុលប្រាក់ទិញឧស្ម័ន្ធដុតចំនួន ៣.១ ពានលានដុល្លាអាមេរិក ឲ្យសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Gazprom នាចុងខែធ្នូរឆ្នាំ ២០១៤។ នេះគឺជា សេចក្តីថ្លែងការរបស់សមាជិកទទួលបន្ទុកថាមពលរបស់សហភាពអឺរ៉ុប (EU) លោក
Gunther Oettinger បាននាំចេញ នាថ្ងៃទី ២៦ កញ្ញា បន្ទាប់ពីជំនួបធ្វើការជាមួយ រដ្ឋមន្ត្រីថាមពលរបស់រុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុង បែកឡាំង អាល្លឺម៉ង់។ Gazprom បានស្នើរឲ្យតំលៃថ្មីគឺ ៣៨៥ ដុល្លា សំរាប់ ១ ពាន់ម៉ែត្រគីបឧស្ម័ន្ធដុត។ នេះគឺជាតំលៃ ទិញសមស្របដែល Gazprom បាននាំចេញមុននោះ។ រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក​
Alexander Novak បានទទួលស្គាល់កិច្ចព្រមព្រៀងបណ្តោះអាសន្តដែល EU ធ្វើជាអ្នក កណ្ដាលនេះជាមូលដ្ឋានដើម្បីរុស្ស៊ីបន្តផ្គត់ផ្គង់ឧស្ម័ន្ធដុតសំរាប់អ៊ុយក្រែននាសសិរដូវ
នាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ