រុស្ស៊ីត្រៀមខ្លួនជាស្រេចដើរតួនាទីជាប្រទេសជិតខាងល្អរបស់អ៊ុយក្រែន
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការជួប្រាស្រ័យ online (Image: Vietnam+) |
(VOVworld) – ក្នុងការជួប្រាស្រ័យ online ដែលបានអូសបន្លាយក្នុងរយៈពេល ៤
ម៉ោង នារសៀលថ្ងៃទី ១៧ មេសា (តាមម៉ោងវៀតណាម) ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានប្រកាសថា៖ រុស្ស៊ីបាននិងជាកិច្ចកាលជួយឧបត្ថម្ភអ៊ុយក្រែនបើទោះបីជារដ្ឋអំណាចបណ្តោះអាសន្ននៅប្រទេសនេះមិនស្របច្បាប់
ក្តី។
ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចដើរតួនាទីជាប្រទេសជិត
ខាងភាតរៈល្អដើម្បីជួយឧតប្ថម្ភបណ្ដាខេត្តរបស់អ៊ុយក្រែនក្នុងការ យោគយល់គ្នា។
ប្រធានាធិបតី Putin ក៏បានអះអាងទៀតថា៖ រុស្ស៊ីត្រៀមខ្លួនជា ស្រេចពន្យាពេល
បន្ថែម ១ ខែដើម្បីអ៊ុយក្រែនអាចទូទាត់បំណុលឧស្ម័ន្ធដុតដែល កំពុងកើនឡើង ២
ពាន់ ២ រយលាន ដុល្លាអាមេរិក។ ស្តីពីវិបត្តិនៅអ៊ុយក្រែននា បច្ចុប្បន្ន លោក Putin
បានចាត់ទុកថា៖ វិធានការដោះស្រាយវិបត្តិនេះមិនផ្អែកទៅ លើរុស្ស៊ីនិងអាមេរិកទេ គឺផ្អែកទៅលើបណ្ដាកំលាំងនយោបាយនៅប្រទេសនេះ។
ថ្នាក់ដឹកនាំរុស្ស៊ីសង្ឃឹមនឹងរកបានវិធានការធានាសំរាប់ប្រជាជនអ៊ុយក្រែនជាពិសេស
គឺការធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់សំរាប់ជនប្រើប្រាស់ភាសារុស្ស៊ីនៅតំបន់
ភាគអាគ្នេយ៍អ៊ុយក្រែន។
ទាក់ទិនដល់ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ប្រធានាធិបតី Putin បានអះអាងថា៖ រុស្ស៊ីមានគោលបំណងស្តារទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឡើងវិញ ទោះបីជា ទំនុកទុកចិត្តរវាងប្រទេសទាំង ២ ត្រូវបានធ្លាក់ចុះមុនពេលវិបត្តិនៅ អ៊ុយក្រែនផ្ទុះឡើង។ ដើម្បីទទួលបានប្រការនេះ អាមេរិកត្រូវគោរពផលប្រយោជ ន៍របស់ដៃគូផ្សេងៗនិង
ច្បាប់អន្តរជាតិ។ ក្រៅពីនោះ ប្រធានាធិបតី Putin បានឆ្លើយសំណួរជាច្រើនអំពី
បញ្ហាសេដ្ឋកិច្ចសង្គមផ្សេងៗទៀតផង៕