រុស្ស៊ីត្រៀមខ្លួនជាស្រេចពិចារណាអំពីពង្រាងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីស៊ីរី

(VOVWORLD) -នាថ្ងៃទី ២២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា៖ ម៉ូស្គូត្រៀមជាស្រេចរៀបចំការពិចារណាលើពង្រាងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបទឈប់បាញ់នៅស៊ីរី។ 
រុស្ស៊ីត្រៀមខ្លួនជាស្រេចពិចារណាអំពីពង្រាងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីស៊ីរី - ảnh 1រុស្ស៊ីត្រៀមខ្លួនជាស្រេចពិចារណាអំពី
ពង្រាងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីស៊ីរី 

តាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា បទឈប់បាញ់ពោលខាងលើមិនត្រូវអនុញ្ញាតិឲ្យប្រតិបត្តិចំពោះក្រុមភេរវកម្ម ដូចជា៖ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងរណសិរ្ស Al – Nursa ឡើយ។

ស្ដីពី ស្ថានភាពប្រយុទ្ធនៅតំបន់ Ghouta ប៉ែកខាងកើត ដែលជាទីកន្លែងគ្រប់គ្រងដោយកងកម្លាំងបះបោរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ខ្មាន់កាំភ្លើងបះបោរ នៅតំបន់ Ghouta ប៉ែកខាងកើតបានបដិសេធចំពោះសំណើរ ដែល រុស្ស៊ីនាំចេញស្ដីពីការជម្លៀសចេញពីតំបន់នេះ ហើយបន្តប្រើប្រាស់ជនស៊ីវិលជាខែលការពាររស់ផងដែរ។

ក៏នាថ្ងៃទី ២២ កុម្ភៈ អេមីរ៉ាតអារ៉ាប់រួម (UAE) បានអះអាងថា៖ ប្រទេសខ្លួនព្រួយបារម្ភយ៉ាងខ្លាំងអំពីការឡើងជណ្ដើរនៃ អំពើហឹង្សា និង ស្ថានការណ៍មនុស្សធម៌នៅ តំបន់ Ghouta ប៉ែកខាងកើតរបស់ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ