រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការតាមលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - រុស្ស៊ី ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការតាមលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាមេរិកដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ 
រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការតាមលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov  (រូបថត៖ TASS)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃទី ២៣ ខែវិច្ឆិកាក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Sullivan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីកាលពីខែមុន នៅខាងក្រៅកិច្ចប្រជុំ G20 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Nagoya ប្រទេសជប៉ុន។

លោក Sergei Lavrov បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាជំនួបជាមួយលោក John Sullivan  គឺជា“ កិច្ចពិភាក្សាដ៏មានប្រយោជន៍ល្អ” ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស G20 នៅ Nagoya គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G20 ចុងក្រោយក្នុងឆ្នាំ ដែលប្រទេសជប៉ុនកាន់តំណែងជាប្រធានវេទិកានេះ។ នៅទី បញ្ចប់កិច្ចប្រជុំនេះ ប្រទេស ជប៉ុនបានផ្ទេរប្រគល់តួនាទីជាប្រធាន G20 បន្តវេនជូនដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ