រុស្ស៊ីថ្កោលទោសសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីសនិយមថ្មីនៅអ៊ុយក្រែន


រុស្ស៊ីថ្កោលទោសសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីសនិយមថ្មីនៅអ៊ុយក្រែន - ảnh 1
ប្រធានាធិបតី និងជាមេបញ្ជាការបណ្ដាកងកំលាំងប្រដាបអាវុធសហព័ន្ធរុស្ស៊ី លោក  Vladimir Putin (Image: Vietnam+)

(VOVworld) - នាថ្ងៃទី ២៦ កុម្ភៈ រុស្ស៊ីបានស្នើឲ្យអង្គការសន្តិសុខនិងសហប្រតិ​
បត្តិការអឺរ៉ុប (OSCE) ថ្កោលទោសមុខសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីស
និយមថ្មីភាគខាងលិចអ៊ុយក្រែន។ ភាគីរុស្ស៊ីសង្កត់ធ្ងន់ថា៖ ស្ថានភាពអ៊ុយក្រែន ត្រូវមានស្ថិរភាពតាមនិតិវិធីច្បាប់ ជាពិសេស សហគមន៍អន្តរជាតិត្រូវវាយតំលៃ
ដោយបរានុម័តស្ថានភាពនៅទីនេះ។ រុស្ស៊ីបានលើកច្បាស់ថា៖ រាល់រូបភាព
ជំនួយពីភាគីនានាត្រូវបានអនុវត្តដោយឈរលើសំណើររបស់រដ្ឋអំណាចស្រប
ច្បាប់របស់អ៊ុយក្រែននិងត្រូវគោរពអធិបតេយ្យភាពនៃប្រទេសនេះ។ ភាគីរុស្ស៊ី
ក៏បានរំលឹកតំណាង OSCE អំពី សញ្ញានៃជាតិសាន៍ជ្រុលនិយមនិងហ្វាស៊ីស
និយមថ្មីដែលកំពុងកើនឡើងភាគខាងលិចអ៊ុយក្រែនក្នុងនោះមានឧបាយកល
រារាំងផលប្រយោជន៍និងធ្វើឲ្យឯតោសមាគមន៍ជនអ៊ុយក្រែននិយាយភាសារុស្ស៊ី
នៅប្រទេសនេះផងដែរ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតី
និងជាមេបញ្ជាការបណ្ដាកងកំលាំងប្រដាបអាវុធសហព័ន្ធ រុស្ស៊ី លោក Vladimir
Putin បានចេញបទបញ្ជាឲ្យក្រសួងការពារប្រទេសដំណើរការត្រួតពិនិត្យដោយ
ចៃដន្យនិងលើគ្រប់វិស័យលទ្ធភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធនៃបណ្ដាអង្គភាព
កងទ័ពភាគខាងលិចនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ