រុស្ស៊ីទទួលសម្គាល់ការរំលោភលើបទឈប់បាញ់នៅស៊ីរី

(VOVWORLD) -នាថ្ងៃទី ៤ កុម្ភៈ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថាមានករណីរំលោភបទឈប់បាញ់ចំនួន ៧ ដង នៅ ខេត្តចំនួន ៣ របស់ស៊ីរី។ 
រុស្ស៊ីទទួលសម្គាល់ការរំលោភលើបទឈប់បាញ់នៅស៊ីរី - ảnh 1 រុស្ស៊ីទទួលសម្គាល់ការរំលោភលើបទឈប់បាញ់នៅស៊ីរី

ក្នុងព័ត៌មានប្រចាំថ្ងៃនោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ករណីរំលោភបទឈប់បាញ់ត្រូវបានរាយការណ៍នៅបណ្ដាខេត្តរួមមាន៖ ខេត្តអាឡេប៉ូចំនួន ២ ករណី ខេត្តឡាតាគៀចំនួន ៣ ករណី និងខេត្ត ហូមស៍ចំនួន ១ ករណី។ ទន្ទឹមនឹងនេះដែរ តួរគីក៏បានទទួលស្គាល់ថាមានករណីរំលោភលើបទឈប់បាញចំនួន ៥ ដងផងដែរ ក្នុងនោះខេត្ត Idlib មាន ១ ករណី និងរដ្ឋធានី Damascus មាន ៤ ករណី

ទាំង រុស្ស៊ីនិងតួរគីសុទ្ធតែគាំពារបទឈប់បាញ់នៅទូទាំងស៊ីរី ដោយចូលជាធរមានចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៦ ដល់ ។ នាខែឧសភាឆ្នាំ ២០១៧ រុស្ស៊ី អ៊ីរ៉ង់ និងតួរគីបានគាំពាររាល់កិច្ចចរចាសន្តិភាព Astana និង Kazakhstan សំដៅស្វែងរកនូវដំណោះស្រាយផ្នែកការទូតមួយសម្រាប់វិបត្តិនៅស៊ីរី ដែលតាមនោះឯកភាពគ្នាបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ