រុស្ស៊ីនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបញ្ហាលើឧបទ្វីបកូរ៉េ
(VOVWORLD) - នាថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឯកភាពបង្កើនការខំ ប្រឹងប្រែងរួមសំដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបអឺរ៉ុប ព្រមទាំង ជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
រុស្ស៊ីនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបញ្ហាលើឧបទ្វីបកូរ៉េ |
នាថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឯកភាពបង្កើនការខំ ប្រឹងប្រែងរួមសំដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបអឺរ៉ុប ព្រមទាំង ជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ មុននេះ ថ្លែងសន្ទរកថានៅឌុយម៉ាជាតិរុស្ស៊ី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងរុស្ស៊ី ហើយចាត់ទុកនេះគឺជា គ្រឹះស្ថាននៃសុខសន្តិភាពលើឧបទ្វីបកូរ៉េនិងវិបុលភាពនៃតំបន់អាស៊ីឦសាន។ តាម លោក Moon Jae-in ថា៖ ពេលដែល សន្តិភាពត្រូវបានបង្កើតលើឧបទ្វីបកូរ៉េ កិច្ចសហប្រតិបត្តិការអន្តរកូរ៉េនឹងអភិវឌ្ឍន៍និងបើកទូលាយជាមួយរុស្ស៊ី។ លោក ក៏បានលើកឡើងថា ភាគីនានាគប្បីឆ្ពោះទៅកិច្ចព្រមព្រៀងមួយស្តីពីគំរោងការណ៍ ត្រីភាគីរវាងកូរ៉េខាងត្បូង-កូរ៉េខាងជើងនិងរុស្ស៊ី ក្នុងដំណើរទស្សនកចិ្ចនៅរុស្ស៊ី ហើយរៀបចំផែនការធ្វើសកម្មភាពជាក់ស្តែងនាអនាគត។ ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយទៀត នាព្រឹកថ្ងៃទី ២២ មិថុនា កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានដំណើរ កិច្ចប្រជុំនៃសមាគមកាកបាទក្រហមនៅមជ្ឈមណ្ឌលលំហែកាយភ្នំ Gumkang ភាគកូរ៉េខាងជើងសំដៅពិភាក្សាអំពីគំរោងការណ៍មនុស្សធម៌ក្នុងនោះមានការ រៀបចំការប្រជុំជួបគ្រួសារដែលបានព្រាត់ប្រាសក្នុងសង្គ្រាមកូរ៉េ១៩៥០-១៩៥៣៕