រុស្ស៊ីនិងកូរ៉េខាងត្បូងបានឯកភាពគ្នាចាប់ផ្តើមឡើងវិញនូវការធ្វើកិច្ចសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីរុស្ស៊ីលោក V.Putin បានឯកភាពគ្នាថា ដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េបានឈានចូលក្នុងដំណាក់កាលសំខាន់មួយ ហើយអាមេរិកនិងកូរ៉េខាងជើងត្រូវការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាជាផ្លូវការសំដៅសម្រេចបាននូវការវិវឌ្ឍន៍ដ៏ល្អប្រសើរថែមទៀតផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីរុស្ស៊ីលោក V.Putin |
យោងតាមសេចក្តីជូនដំណឹងពីខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅឯខាងក្រៅកិច្ចប្រជុំកំពូល G20 នៅអូសាកា (ប្រទេសជប៉ុន) ថ្នាក់ដឹកនាំទាំងពីរនេះ "បានចែករំលែកអំពីការវាយតម្លៃលើស្ថានភាពសន្តិសុខនាពេលថ្មីៗនេះនៅលើឧបទ្វីបកូរ៉េ"។ ភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជាពេលវេលាដ៏សំខាន់បំផុត ដើម្បីសម្រេចបាននូវការវិវឌ្ឍន៍ដ៏រឹងមាំថែមទៀត»នៅក្នុងដំណើរការសន្តិភាពតាមរយៈការតភ្ជាប់ចរចារឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាងឲ្យបានឆាប់ៗ។ក្នុងជំនួបនេះ លោក Putin អះអាងថាប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដៃគូស្នូលដ៏សំខាន់មួយ។ រីឯខ្លួនវិញ លោក Moon Jae-in យល់ស្របថា ការផ្លាស់ប្តូររវាងប្រទេសទាំងពីរនៅក្នុងវិស័យជាច្រើនកំពុងកើនឡើងដ៏រឹងមាំ ផងដែរ។ លោក Moon Jae-in បានបន្តទៀតថាជំនួបរបស់លោក Putin ជាមួយថ្នាក់ដឹកនាំគីមជុងអ៊ុនគឺជាផ្នែកមួយក្នុង "តួនាទីជាអ្នកស្ថាបនា"របស់ទីក្រុងម៉ូស្គូ៕