រុស្ស៊ីនិងចិនត្រៀមខ្លួនជាស្រេចជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋចិនចាត់ទុកថា ប៉េកាំងនិងម៉ូស្គូ គួរតែបង្កើន កិច្ចខិតខំប្រឹងប្រែងរួម សំដៅការពារផលប្រយោជន៍សន្តិសុខនៃប្រទេសនីមួយៗ។ រួមជាមួយគ្នានោះ លោកប្រធានរដ្ឋ Xi Jinping បានអំពាវនាវឲ្យប្រទេសសមាជិក អចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប បង្កើនការសម្របសម្រួលក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ការពារសន្តិភាពនិងសន្តិ សុខសកល ក៏ដូចជាជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបសន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ kremlin.ru) |
នៅថ្ងៃទី១៥ ខែធ្នូ ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ប្រទេសនេះ ត្រៀមខ្លួនជាស្រេចជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងបញ្ហាអភិបាលកិច្ចសកលនិងជំរុញការអភិវឌ្ឍរួម។ នេះបើតាមប្រសាសន៍របស់លោកប្រធានរដ្ឋចិននៅ ក្នុងជំនួបសន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃដដែល។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋចិនចាត់ទុកថា ប៉េកាំងនិងម៉ូស្គូ គួរតែបង្កើន កិច្ចខិតខំប្រឹងប្រែងរួម សំដៅការពារផលប្រយោជន៍សន្តិសុខនៃប្រទេសនីមួយៗ។ រួមជាមួយគ្នានោះ លោកប្រធានរដ្ឋ Xi Jinping បានអំពាវនាវឲ្យប្រទេសសមាជិក អចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប បង្កើនការសម្របសម្រួលក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ការពារសន្តិភាពនិងសន្តិ សុខសកល ក៏ដូចជាជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
ជាការឆ្លើយតប លោកប្រធានាធិបតីរុស្ស៊ី Putin បានសង្កត់ធ្ងន់ថា ទំនាក់ទំនង រុស្ស៊ី-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្សទី២១។ លោក Putin បានលើក ច្បាស់ថា ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងស្ថិតនៅកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចបន្តសហប្រតិបត្តិការជាមួយចិន ក្នុង វិស័យពាណិជ្ជកម្ម ប្រេងរ៉ែនិងឧស្ម័នដុត ហិរញ្ញវត្ថុ អាកាសចរណ៍និងអវកាស ក៏ដូច ជាគម្រោងយុទ្ធសាស្ត្រធំៗផ្សេងទៀត៕