រុស្ស៊ីនិងចិនធ្វើសមយុទ្ធរួមដោយទ្រង់ទ្រាយធំក្នុងគោលបំណងប្រយុទ្ធប្រឆាំងភេរវកម្ម

(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ១០ ខែសីហា បានឲ្យដឹងថា ប្រទេសនេះនិងប្រទេសចិនកំពុងធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំជាមួយគ្នានៅភាគកណ្តាលប៉ែកខាងជើងនៃប្រទេសចិន។

សមយុទ្ធនេះ មានឈ្មោះថា Sibu/Cooperation-2021 ដែលបានប្រព្រឹត្តិទៅនៅក្នុងតំបន់ Ningxia (ចិន) ដោយមានការចូលរួមពីយោធាចំនួន ១៣.០០០នាក់ និងឧបករណ៍យោធាជាង៤០០គ្រឿង នេះត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញថា ចិននិងរុស្ស៊ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធា ក្នុងបរិបទដែលប្រទេសទាំងពីរមានជម្លោះជាច្រើនជាមួយបណ្តាប្រទេសលោកខាងលិច។

សមយុទ្ធនេះអូសបន្លាយដល់ថ្ងៃទី ១៣ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ