រុស្ស៊ីនិងចិនប្រឆាំងជំទាស់នឹងគោលនយោបាយឯកតោភាគីនិងលទ្ធិគាំពារនិយម

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា រុស្ស៊ីនិងចិនបានប្រកាសប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយឯកតោភាគីនិងលទ្ធិគាំពារនិយម ព្រមទាំងប្រឆាំងជំទាស់នឹងសកម្មភាពនយោបាយដោយផ្អែកលើការគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ក៏ដូចជាប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិផងដែរ។
រុស្ស៊ីនិងចិនប្រឆាំងជំទាស់នឹងគោលនយោបាយឯកតោភាគីនិងលទ្ធិគាំពារនិយម - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី (រូបថត៖ AFP/TTXVN)

គោលជំហរទាំងនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បន្ទាប់ពីជំនួបពិភាក្សាមួយដែលបានធ្វើឡើងនៅទីក្រុងម៉ូស្កូនៃប្រទេស     រុស្ស៊ី។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថារុស្ស៊ីនិងចិនក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសទាំងពីរចំពោះលទ្ធិពហុភាគីនិយម។ ទន្ទឹមនឹងនេះដែរ ប្រទេសទាំងពីរក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរក្សាប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ ព្រមទាំង ពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់អន្តរជាតិផងដែរ។

សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ទៀតថា ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងរក្សាសន្តិភាពនិងស្ថិរភាពពិភពលោក ព្រមទាំងរក្សាសមធម៌ និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាគាំទ្រដល់ការកែទម្រង់និងកែលម្អនូវអភិបាលកិច្ចសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ