រុស្ស៊ីនិងចិនព្រមានអំពីគ្រោះអាសន្នអឺរ៉ុបរងការវាយប្រហារដោយអាវុធគីមី
|
រុស្ស៊ីនិងចិនព្រមានអំពីគ្រោះអាសន្នអឺរ៉ុបរងការវាយប្រហារដោយអាវុធគីមី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ មេសា រុស្ស៊ីនិងចិនបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. នូវពង្រាងសេចក្តី សម្រេចចិត្តស្តីពីការបង្កើនតាមដានសកម្មភាពប្រឆាំង
ភេរវកម្មនៅប្រទេសស៊ីរីក្រោយពីការគំរាមកំហែងវាយប្រហារដោយជាតិគីមីទៅ
លើអឺរ៉ុប។ តាមពង្រាងសេចក្តីសម្រេចចិត្តនេះ ប្រទេសស៊ីរីទួរគីនិងអ៊ីរ៉ាក់ ត្រូវ
រាយការណ៍ស្តីពីរាល់កាយវិការទន្ទ្រានកាន់កាប់ឬផលិតអាវុធគីមីរបស់ក្រុម
ប្រដាប់អាវុធនានាក្នុងតំបន់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក
Vitaly Churkin បានឲ្យដឹងថា៖ ការស្នើរឲ្យប្រទេសជាសមាជិកនានានិងយន្ត
ការស៊ើប អង្គេតរួមឃ្លាំមើលបណ្ដាក្រុមប្រដាប់អាវុធពង្រាងសេចក្តីសម្រេច
ចិត្តពោលខាងលើនឹងជួយដោះស្រាយបញ្ហាសេសសល់ក្នុងការទប់ស្កាត់ការ
ប្រើប្រាស់ អាវុធគីមី ក៏ដូចជាការគំរាមកំហែងស្តីពីលទ្ធិភេរវកម្មនិយមកម្មមាន
សិទ្ធិអាវុធគីមីផងដែរ៕