រុស្ស៊ីនិងចិនស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ
(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី២០ កក្កដា ប្រកាសថា អនុរដ្ឋមន្រ្តី ការបរទេសរុស្ស៊ីលោក Igor Morgulov និងទីប្រឹក្សារដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou បានជួបពិភាក្សានៅទីក្រុងប៉េកាំងអំពីស្ថានភាពសន្តិសុខនៅ តំបន់អាស៊ីភាគឦសាន ជាពិសេសគឺវិធានការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីប កូរ៉េ។
ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយព័ត៌មានស្ដីពីការបាញ់សាកល្បងរបស់ស.ប.បកូរ៉េ (រូបថត៖AP) |
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី២០ កក្កដា ប្រកាសថា អនុរដ្ឋមន្រ្តី ការបរទេសរុស្ស៊ីលោក Igor Morgulov និងទីប្រឹក្សារដ្ឋមន្រ្តីការបរទេសចិនលោក Kong Xuanyou បានជួបពិភាក្សានៅទីក្រុងប៉េកាំងអំពីស្ថានភាពសន្តិសុខនៅ តំបន់អាស៊ីភាគឦសាន ជាពិសេសគឺវិធានការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីប កូរ៉េ។សេចក្ដីថ្លែងការណ៍របស់ក្រសួងពោលខាងលើលើកច្បាស់ថា ភាគីទាំងពីរ បានរៀបចំកិច្ចប្រជុំសម្ងាត់មួយស្ដីពីបញ្ហាខាងយោធានិងនយោបាយនៃខឿនសន្តិសុខតំបន់អាស៊ី ភាគឦសាន ហើយពិភាក្សាយ៉ាងហ្មត់ចត់អំពីឱកាសនាបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងសំដែងការព្រួយបារម្ភរួមចំ ពោះការដែលស.ប.បកូរ៉េបន្តបាញ់សាកល្បងកាំជ្រួចក៏ដូចជាកំរិតសកម្មភាព យោធាដ៏ខ្ពស់នៅតំបន់នេះផងដែរ៕