រុស្ស៊ីនិងជប៉ុនខិតខំប្រឹងប្រែងឆ្ពោះទៅដល់ការចុះហត្ថលេខាលើសន្ធិញ្ញាសន្តិភាព

(VOVWORLD) -  នាថ្ងៃទី១ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមបណ្តាប្រទេសអភិវឌ្ឍន៍និង ទើបលេចចេញ (G20) នៅទីក្រុង Buenos Aires ដើម្បីពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ។
រុស្ស៊ីនិងជប៉ុនខិតខំប្រឹងប្រែងឆ្ពោះទៅដល់ការចុះហត្ថលេខាលើសន្ធិញ្ញាសន្តិភាព - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

នៅក្នុងជំនួបនេះ លោក Vladimir Putin បានអះអាងថាភាគីទាំងពីរគប្បី «ឆ្លៀតយកឱកាសទាំងអស់ដើម្បីចូលរួមរាល់កិច្ចសហប្រតិបត្តិការសំខាន់ៗ»។ រីឯលោក Shinzo Abe វិញ លោកបានសង្កត់ធ្ងន់ថា ជប៉ុនត្រៀមខ្លួនជាស្រេចដើម្បីរៀបចំកិច្ចសន្ទនាមួយយ៉ាងពេញលេញស្តីពីសន្ធិសញ្ញាសន្តិភាពដោយឈរលើលទ្ធផលនៃជំនួបនៅប្រទេសសិង្ហបុរី»ផងដែរ។ ក្នុងថ្ងៃដដែលនោះ ជំនួយការ នៃប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានឲ្យដឹងថា រុស្ស៊ី និងជប៉ុន បានឯកភាពគ្នាក្នុងការជម្រុញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពចុងក្រោយ ហើយនាពេលប្ចុច្បន្ន ភាគីទាំងពីរក៏កំពុងដាក់ដំណើរការតាមទិសដៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ