រុស្ស៊ីនឹងតបតវិញការដែល NATO បង្កើនវត្តមានសឹកនៅអឺរ៉ុបខាងកើត

រុស្ស៊ីនឹងតបតវិញការដែល NATO បង្កើនវត្តមានសឹកនៅអឺរ៉ុបខាងកើត - ảnh 1
លេខាធិការរងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Yevgeny Lukyanov (រូបថត៖Sputnik/TTXVN)

(VOVworld) - រុស្ស៊ីបន្តរិះគន់ការដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
 បង្កើនវត្តមានសឹកនៅតំបន់អឺរ៉ុបខាងកើត ព្រមទាំងអះអាងថា ម៉ូស្គូនឹងមានវិធានការ
តបតវិញដ៏សក្តិសម។ថ្លែងមតិនាថ្ងៃទី២៩ មិថុនា រដ្ឋមន្រ្តីការពារ ជាតិរុស្ស៊ីលោក
Sergei Shoigu បានលើកច្បាស់ថា អាមេរិកនិងប្រទេសសមាជិក ផ្សេងៗរបស់ NATO
 បន្តបង្កើនសមត្ថភាពយោធារបស់ពួកគេនៅប្រទេសជិតខាង របស់រុស្ស៊ី។រាល់
សកម្មភាពដូច្នេះនឹងបណ្ដាលឲ្យស្ថិរភាពនៅទ្វីបអឺរ៉ុបអន់ខ្សោយទៅ ហើយបង្ខំឲ្យ
រុស្ស៊ីត្រូវអនុវត្តន៍វិធានការតបតវិញ។ក្រៅពីនោះ លោក Shoigu ក៏បានឲ្យដឹងថែម
ទៀតថា កងទ័ពបំពាក់ឧបករណ៍ថ្មីនិងទំនើបជាង២ពាន់អង្គភាព នឹងត្រូវបានដាក់
ពង្រាយនៅតំបន់ប៉ែកខាងលិចរុស្ស៊ីក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ