រុស្ស៊ីនិងទួរគីប្រតិកម្មអំពីការដែលអាមេរិកចង់បង្កើតតំបន់សុវត្ថិភាពនៅស៊ីរី

រុស្ស៊ីនិងទួរគីប្រតិកម្មអំពីការដែលអាមេរិកចង់បង្កើតតំបន់សុវត្ថិភាពនៅស៊ីរី - ảnh 1
អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov (រូបត៖Sputnik/TTXVN)

(VOVworld) - អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី២៦
មករា ឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump មិន
ពិភាគ្សាជាមួយរុស្ស៊ីមុននឹងប្រកាសផែនការបង្កើតឡើងតំបន់សុវត្ថិភាពសំរាប់ជន
ភៀសខ្លួននៅស៊ីរីនោះឡើយ។លោក Dmitry Peskov ចាត់ទុកថា ប្រការសំខាន់គឺ
ផែនការរបស់អាមេរិកមិនធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរថែមទៀតចំពោះជនភៀសខ្លួននៅ
ស៊ីរី ប៉ុន្តែចាំបាច់ត្រូវគិតដល់ផលវិបាកនានាផងដែរ។
ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសទួរគីលោក Huseyin Muftuoglu ឲ្យ
ដឹងថា ប្រទេសនេះកំពុងរងចាំនូវលទ្ធផលនៃការសន្យាបង្កើតឡើងតំបន់សុវត្ថិភាព
ពោលខាងលើរបស់លោក Donald Trump ហើយសង្កត់ធ្ងន់ថា ទួរគីគាំទ្រផែនការ
ដូច្នេះតាំងពីយូរណាស់មកហើយ។
មុននោះ ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី២៥ មករា ប្រកាស
 ថា នឹងបង្កើតឡើងតំបន់សុវត្ថិភាពនៅស៊ីរីដើម្បីការពារប្រជាជនចំពោះមុខស្ថាន
ភាពអំពើហឹង្សានៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ