រុស្ស៊ីនិងទួរគីពិភាក្សាអំពីស្ថានភាពនៅស៊ីរី

(VOVWORLD) - ការខ្វែងគំនិតក្នុងបញ្ហាស៊ីរីមិនគួរជះឥទ្ធពលទៅលើទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីនោះទេ។ 

សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu នាំចេញក្នុងជំនួបនាថ្ងៃទី ១៥ កុម្ភៈ ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំសន្តិសុខទីក្រុង Munich (អាលឺម៉ង់)។ លោក Mevlut Cavusoglu បានឲ្យដឹងថែមទៀតថា៖ គណៈប្រតិភូទួរគីមួយ គ្រោងនឹងបំពេញទស្សនកិច្ចការ ងារនៅម៉ូស្គូនាថ្ងៃទី ១៧ កុម្ភៈខាងមុខ។ រដ្ឋមន្ត្រីការបរទេសទួរគីរបានជូនដំណឹងថា៖ ជំនួបរវាងលោកនិងសមភាគីរុស្ស៊ី បានប្រារព្ធឡើងប្រកបដោយ «សកម្ម»។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងក្នុងសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំសន្តិសុខទីក្រុង Munich ថា៖ មូស្គូរនិងអានការាកំពុងមានទំនាក់ទំនងល្អប្រសើរ ប៉ុន្តែប្រការនេះគ្មានន័យថា៖ ប្រទេសទាំងពីរត្រូវស្រុះចិត្តគំនិតអំពីបញ្ហាទាំងអស់ទេ។ ពោលគឺរុស្ស៊ីនិងទួរគីសុទ្ធតែគោរពរទស្សសៈរបស់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ