រុស្ស៊ីនិងទួរគីសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) -រុស្ស៊ីនិងទួរគីនឹងអនុវត្តន៍វិធានការសំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ 
រុស្ស៊ីនិងទួរគីសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ជាមួយសមភាគីទួរគី លោក Mevlut Cavusoglu

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី ១៤ សីហា ជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះ លោក Mevlut Cavusoglu នៅទីក្រុង Ankara។ លោក Sergey Lavrov បានចាត់ទុកថាអ្វីៗទាំងអស់គឺកំពុងស្ថិតក្នុងពេលវាលាអន្តរកាលពីសណ្ដាប់ធ្នាប់ពិភពលោកទ្វេភាគី ទៅជាពហុភាគី ព្រមទាំងសម្ដែងក្ដីសង្ឈឹមថាតាមរយៈវិធីទាក់ទងសមស្របមួយនឹងជួយឲ្យបណ្ដាប្រទេសវិលត្រឡប់មកតុចរចាវិញ។ លោកអះអាងថា បទដាក់ទណ្ឌកម្មទាំងអស់របស់អាមេរិក ក្នុងនោះមានបទដាក់ទណ្ឌកម្មថ្មីៗ ទៅលើទួរគីគឺជាគោលនយោបាយមិនស្របច្បាប់ ហើយជាវិធីមួយដើម្បីវ៉ាស៊ីនតោនដណ្ដើមបានប្រៀបខ្លាំងក្នុងការកប្រកួតប្រជែងអយុត្តិធម៌ក្នុងពាណិជ្ជកម្មអន្តរជាតិ ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសទូរគី លោក Mevlut Cavusoglu បានប្រកាសថា Ankara គ្មានពេលវេលាគាំទ្របទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីទេ ហើយក៏មិនគាំទ្រកាយវិការស្រដៀងគ្នារបស់ក្រុងវ៉ាស៊ីនតោនទៅលើអ៊ីរ៉ង់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ