រុស្ស៊ីនិងប្រទេសមួយចំនួនរំលឹកពិធីខួបជ័យជំនះលើពួកហ្វាស៊ីសដ៏មហោឡារឹក

រុស្ស៊ីនិងប្រទេសមួយចំនួនរំលឹកពិធីខួបជ័យជំនះលើពួកហ្វាស៊ីសដ៏មហោឡារឹក - ảnh 1
កងទ័ពរុស្ស៊ី ត្រៀមរៀបចំធ្វើព្យុះហយាត្រាសម្រាប់ទិវាជ័យជំនះ
លើពួកហ្វាស៊ីស (រូបថតៈ​ vtc.vn)


(VOVworld)-នាថ្ងៃទី៩ឧសភា មនុស្សលោកបានរំលឹកខួបលើក៦៩នៃជ័យជំនះលើ ពួកហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី២។

        នៅរុស្ស៊ីសកម្មភាពរំលឹកខួបទិវានេះជាច្រើនបានប្រព្រឹត្តទៅ។ ចលនាមាន ឈ្មោះ
ថា “កងវរសេនាធំអមត”គ្រោងនឹងទាក់ទាញមនុស្សប្រមាល៥សែនចូលរួមដង្ហែក្បួន
លើទីប្រជុំជនជាង៤០០កន្លែង។ សកម្មភាពនេះ ជា ការផ្តើមគំនិតសំដៅរំលឹកគុណនិង
ចិញ្ចឹមបីបាច់ការដឹងគុណរបស់គ្រប់ជំនាន់ចំពោះយុទ្ធជនដែលពលីជីវិតក្នុងកិច្ចការ
តស៊ូរក្សាប្រទេសដ៏មហិមានេះ។

       មុននោះ នាថ្ងៃទី៨ឧសភា នៅប្រទេសបារំាងនិងសាធារណរដ្ឋឆែក បានប្រព្រឹត្ត​ទៅសកម្មភាពរំលឹកខួបជ័យជំនះលើពួកហ្វាស៊ីសជាច្រើន។ ប្រធានាធិបតីបារាំង
លោក Francois Hollande បានទៅដាក់កម្រងផ្កាលើផ្នូរយុទជនអនាមិកនៅរដ្ឋធានី
បារីស។ ក្នុងនោះ​នៅទីក្រុង Praha ព្រឹត្តការណ៍រំលឹកខួបនេះបានរៀបចំ​ឡើងនៅស្តូប
រំលឹកវិញ្ញាក្ខ័ន្ធជាតិលើទូល Vikov ដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំឆែក រួម
ទាំងប្រជាជននិងភ្ញៀវជាច្រើនកុះករផងដែរ។

           នុងថ្ងៃដដែល ប្រទេសអង់គ្លេស អាល្លឺម៉ង់ អាមេរិក ការណាដា និងប្រេស៊ីល
។ល។ ក៏បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកទិវាជ័យជំនះ លើ ពួកហ្វាស៊ីស
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ