រុស្ស៊ីនិងវៀតណាមគឺជាដៃគូមានស្ថិរភាពលើវិស័យសន្តិសុខដែនសមុទ្រ
(VOVWORLD) - ក្នុងចំណោមបណ្តាប្រទេសជាសមាគមជិកអាស៊ីអាគ្នេយ៍នោះ វៀតណាមគឺជាដៃគូមានស្ថិរភាពបំផុតរបស់រុស្ស៊ីលើវិស័យយោធា បច្ចេកទេស រួមទាំងវិស័យសន្តិសុខនាវាចរណ៍។
ទិដ្ឋភាពនៃសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ បង្កើនសន្តិសុខដែនសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ” (រូបថត៖ TTXVN) |
សំណើសំខាន់ៗទាំង ៣ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសន្តិសុខដែនសមុទ្រដែលត្រូវបាន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh លើកឡើងនៅក្នុងសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ“ បង្កើនសន្តិសុខដែនសមុទ្រ៖ វិស័យសហប្រតិបត្តិការអន្តរជាតិ” ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ គឺទាក់ទាញបានចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញនៅក្នុង និងក្រៅបរទេស ក្នុងនោះមានអ្នកប្រាជ្ញរុស្ស៊ី។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV កាលពីថ្ងៃទី ១១ ខែសីហា លោកបណ្ឌិត Alexander Korolev មកពីសាលាសេដ្ឋកិច្ចជាន់ខ្ពស់បានអះអាងថា សំណើរទាំង ៣ របស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh គឺសុទ្ធតែសម្របសម្រួលនឹងគោលមាគ៌ាការទូតនាវាចរណ៍របស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺក្នុងបញ្ហាសមុទ្រខាងកើត ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-វៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍នោះ លោកបណ្ឌិត Alexander Korolev បានចាត់ទុកថា ក្នុងចំណោមបណ្តាប្រទេសជាសមាគមជិកអាស៊ីអាគ្នេយ៍នោះ វៀតណាមគឺជាដៃគូមានស្ថិរភាពបំផុតរបស់រុស្ស៊ីលើវិស័យយោធា បច្ចេកទេស រួមទាំងវិស័យសន្តិសុខនាវាចរណ៍។ នាបច្ចុប្បន្ននេះ វៀតណាមនិងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្នុងវិស័យកងទ័ពជើងទឹក រួមទាំងការទិញសព្វាវុធ និងឧបករណ៍ពីប្រទេសរុស្ស៊ី ការជួយឧបត្ថម្ភផ្នែកបច្ចេកទេសរបស់អ្នកជំនាញរុស្ស៊ីនៅរោងចក្រតំឡើងនាវា វៀតណាមបានបញ្ជូនគណៈប្រតិភូកងទ័ពជើងទឹក នាវាចម្បាំង សមយុទ្ធរួមប្រឆាំងចោរសមុទ្រ នៅច្រកសមុទ្រ Malacca ជាដើមផងដែរ៕