រុស្ស៊ីនិងវៀតណាម - ចំណងមិត្តភាពឆ្លងកាត់ទសវត្សជាច្រើន
(VOVWORLD) -ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី នាថ្ងៃទី ២៩ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសរសេរអត្ថបទក្រោមចំណងជើងថា“ រុស្ស៊ីនិងវៀតណាម- ចំណងមិត្តភាពឆ្លងកាត់ទសវត្សជាច្រើន” ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP/TTXVN) |
នៅក្នុងអត្ថបទនេះលោក Sergey Lavrov បានសង្កត់ធ្ងន់ថាឆ្នាំ ២០២០ ជាឆ្នាំពិសេស ដោយមានពិធីរំលឹកខួបអនុស្សាវរីយ៍ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី - វៀតណាម។ ព្រឹត្តិការណ៍សំខាន់បំផុតមួយគឺរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នាថ្ងៃទី ៣០ ខែមករាឆ្នាំ ១៩៥០ សហភាពសូវៀតគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលបានទទួលស្គាល់រដ្ឋវៀតណាម ដោយហេតុនេះបានចាក់គ្រឹះសម្រាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សមកហើយ ។កិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូនិងហាណូយបានជំនះពុះពារនូវរាល់ឧបសគ្គជាច្រើននៃពេលវេលា ដែលត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនិងមានលក្ខណៈសម្បូរបែបនិងប្រាកដជាពិសេសផងដែរ។ នាឆ្នាំ ២០០១ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រហើយឆ្នាំ ២០១២ គឺជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នាបច្ចុប្បន្ននេះទំនាក់ទំនងនេះនៅតែបន្តរីកចម្រើនក្នុងវិស័យនានា ដើម្បី ផលប្រយោជន៍របស់ប្រជាជនរុស្ស៊ីនិងវៀតណាមផងដែរ៕