រុស្ស៊ីនិងអាមេរិកបន្តសហប្រតិបត្តិការដោយមិនអើពើដល់ការខ្វែងគំនិត

រុស្ស៊ីនិងអាមេរិកបន្តសហប្រតិបត្តិការដោយមិនអើពើដល់ការខ្វែងគំនិត - ảnh 1
រុស្ស៊ី និងអាមេរិកនឹងខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគី (Image: VOVonline)

(VOVworld) – ដោយមិនអើពើរដល់ការខ្វែងគំនិតដែលនាំទៅការលុបចោលជំនួបកំពូល
ទ្វេភាគី នាខែ កញ្ញា ខាងមុខ នៅទីក្រុង​ មូស្គូ (រុស្ស៊ី) នាថ្ងៃទី ៩ សីហា ក្នុងជំនួប “2+2” នៅ
រដ្ឋធានី វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីក្រសួងការ
ពារប្រទេសរបស់ប្រទេសនេះ លោក Chuck Hagel រួមជាមួយសមភាគីរុស្ស៊ី គឺ លោក Sergei
Lavrov និង លោក Sergei Shoigu បានសន្យាបន្តសហប្រតិបត្តិការក្នុងបញ្ហាដែលភាគីទាំង
២ យកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនោះ ភាគីទាំង ២ ក៏បានឯកភាពអំពីការស្វែងរក
ដំណោះស្រាយចំពោះការខ្វែងគំនិតពោលខាងលើសំដៅកែលំអរទំនាក់ទំនងទ្វេភាគី។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែងនូវក្តីសង្ឃឹមថា៖ រុស្ស៊ី និងអាមេរិកនឹងខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ដំបូង បង្អស់គឺ
វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោក Sergei Lavrov ក៏បានបញ្ជាក់ថា៖ ភាគីទាំង ២ ក៏ត្រូវរៀបចំវង់ចរចារថ្មីអំពីស៊ីរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ