រុស្ស៊ីនិងអាមេរិកបានឯកភាពរក្សាកិច្ចសហប្រតិបត្តិការក្នុងបញ្ហារបស់ ស.ប.ប កូរ៉េ
(VOVWORLD) - យោងតាមភ្នាក់ងារព័ត៌មាន Sputnik បានឲ្យដឹងថាបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាស.ប.ប កូរ៉េ លោក Stephen Biegun និងអនុរដ្ឋមន្រ្តី ការបរទេសរុស្ស៊ី លោក Igor Morgulov បានពិភាក្សាគ្នាអំពីដំណើរការរំសាយអាវុធនុយក្លេ អ៊ែរ ហើយឯកភាពរក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងបញ្ហានេះ។
បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាស.ប.ប កូរ៉េ លោក Stephen Biegun និងអនុរដ្ឋមន្រ្តី ការបរទេសរុស្ស៊ី លោក Igor Morgulov |
ទីភ្នាក់ងារសារព័ត៌មានពោលខាងលើនេះបានដកស្រង់សេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូដោយបានលើកច្បាស់ថា "ក្នុងជំនួបកាលពីថ្ងៃទី ១៨ ខែមេសានោះ លោក Stephen Biegun និងលោក Igor Morgulov បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសរៀងៗខ្លួនជាមួយស.ប.បកូរ៉េ រួមទាំងរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការរំលាយអាវុធនុយក្លេអ៊ែរចុងក្រោយដែលអាចត្រួតពិនិត្យទាំងស្រុងរបស់ស.ប.ប កូរ៉េ "។ ស្ថានទូតអាមេរិកក៏បានឲ្យដឹងថា លោក Biegun និង លោក Morgulov បាននាំចេញនូវបញ្ហាជាច្រើនពាក់ព័ន្ធនឹង ស.ប.ប កូរ៉េ ដែលអាមេរិកនិងរុស្ស៊ីមានទស្សនៈរួម ព្រមទាំងសន្យារក្សាកិច្ចសន្ទនាដើម្បីធ្វើជាស្ពានតភ្ជាប់រាល់គម្លាតណាមួយនៅលើដំណាក់កាលខាងមុខផងដែរ៕