រុស្ស៊ីនិងអាមេរិកផ្អាកការចរចារស្តីពីវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី

រុស្ស៊ីនិងអាមេរិកផ្អាកការចរចារស្តីពីវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី  - ảnh 1
រុស្ស៊ីនិងអាមេរិកផ្អាកការចរចារស្តីពីវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់
ពាក្យសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergei Ryabkov
បានឲ្យដឹងថា៖ រុស្ស៊ីនិងអាមេរិកបានផ្អាកការចរចារដែលកំពុង​ពន្លឿនសំដៅ
ដោះស្រាយវិបត្តិនៅទីក្រុង Aleppo របស់ស៊ីរី។ សេចក្តីប្រកាស ពោលខាងលើត្រូវ
បាននាំចេញក្នុងកាលៈទេសៈសារព័ត៌មានលោកខាងលិចបាន ទទួលស្គាល់ថា៖
 ក្បួនរថយន្តយ៉ាងហោចណាស់ចំនួន ១៧ គ្រឿងនិងរថយន្ត សង្គ្រោះចំនួន ១០
គ្រឿងបានចាកចេញពីតំបន់ដែលពួកឧទ្ទាមទន្ទ្រានកាន់កាប់ នៅទីក្រុងនេះ​
ហើយដឹកជញ្ជូនជនស៊ីវិលដូចផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់ បាញ់។​ មន្ត្រីមួយ
រូបនៃអង្គការសុខាភិបាលពិភពលោក  (WHO) បានឲ្យដឹងថា៖ អង្គការនេះ
នឹងជួយឧបត្ថម្ភគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងអង្គការ
អឌ្ឍច័ន្ទក្រហមអារ៉ាប់នៅស៊ីរីក្នុងការភៀសខ្លួនជនរងគ្រោះចេញពីតំបន់
ជំលោះ នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ