(VOVworld) - នាព្រឹកថ្ងៃទី២៩ កញ្ញា តាមម៉ោងវៀតណាម ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Barack Obama បានមានជំនួបចរចារ
នៅទីស្ដីការអ.ស.បនៅទីក្រុងញូវយ៉ករបស់អាមេរិក នៅខាងក្រៅ ក្របខ័ណ្ឌសម័យ
ប្រជុំលើកទី៧០របស់មហាសន្និបាតអ.ស.ប។ថ្លែងមតិបន្ទាប់ពីជំនួបចរចារនេះ
លោក Putin បានឲ្យដឹងថា ភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា ជាច្រើនស្ដីពីស្ថាន
ភាពនៅអ៊ុយក្រែននិងមជ្ឈឹមបូព៌ា។ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបង្កើន
ការខំប្រឹងប្រែងរួម ក្នុងនោះមានកិច្ចសហប្រតិបតិ្តការទ្វេភាគីទាំងពីររវាងរុស្ស៊ីនិង
អាមេរិក ព្រមទាំងបង្កើនយន្តការសំរាប់កិច្ចសហការនេះផងដែរ។
|
ជំនួបចរចាររវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖វិមាន Kremlin) |
មុននោះ ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកទាំងពីររូបបានថ្លែងបទសន្ទរកថានៅមហា
សន្និបាតអ.ស.ប។ភាគីទាំងពីរបានសំដែងទស្សនៈខុសពីគ្នាស្ដីពីបញ្ហាស៊ីរី។ខណៈ
ដែលលោក Barack Obama អំពាវនាវឲ្យជំរុញដំណើរការផ្លាស់ប្ដូរក្រោមការត្រួត
ពិនិត្យនៅស៊ីរីដែលគ្មានប្រធានាធិបតីកំពុងកាន់អំណាចលោក Bashar Al-Assad
ប៉ុន្តែលោក Putin បានចាត់ទុកថា នេះនឹងជាកំហុសធំមួយប្រសិនបើ បដិសេធកិច្ច
សហប្រតិបតិ្តការជាមួយរដ្ឋាភិបាលស៊ីរីនាបច្ចុប្បន្នក្នុងការតស៊ូ ប្រឆាំងកម្លាំងភេរ
វកម្ម។ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា ប្រទេសនេះនឹងមិនដែល ចូលរួមក្នុងយុទ្ធ
នាការយោធាលើដីគោកប្រយុទ្ធប្រឆាំងនឹងអង្គការ IS នៅលើ ដែនដីស៊ីរីឡើយ៕