រុស្ស៊ីនិងអាមេរិករក្សាទំនាក់ទំនងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហែលស៊ីនគី

(VOVWORLD) -ជំនួបនានារវាងរុស្ស៊ី និងអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលនៅហែលស៊ីនគី (ប្រទេស ហ្វាំងឡង់) កំពុងតែបន្តធ្វើឡើង ក្នុងនោះមានទាំងកាណាល់ផ្នែកយោធាផងដែរ។
រុស្ស៊ីនិងអាមេរិករក្សាទំនាក់ទំនងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហែលស៊ីនគី - ảnh 1បេសកកម្មពិសេសប្រធានាធិបតីរុស្ស៊ី ទទួល បន្ទុកមជ្ឈិមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក លោក  Mikhail Bogdano 

យោងតាមសេចក្តីជូនដំណឹងរបស់បេសកកម្មពិសេស ប្រធានាធិបតីរុស្ស៊ី ទទួល បន្ទុកមជ្ឈិមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក លោក  Mikhail Bogdanov បាននាំចេញ កាលពីថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថាជំនួបនានានៅតែរក្សាបន្ត រួមមាន ជំនួប តាមកាណាល់យោធា ហើយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏មានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិកផងដែរ។

ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អាមេរិកលោក Donald Trump បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង ហែលស៊ីនគី។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោក Vladimir Putin បានប្រកាសថា រុស្ស៊ីនិងអាមេរិកអាចទទួលភារកិច្ចក្នុងការដឹកនាំដោះស្រាយ វិបត្តិនៅស៊ីរីនិងរៀបចំសកម្មភាពរួមដើម្បីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ