រុស្ស៊ីនិងអាមេរិកសន្ទនាគ្នាតាមទូរស័ព្ទអំពីបញ្ហាស.ប.បកូរ៉េ
(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីក្រ សួងការបរទេសរុស្ស៊ី លោក Igor Morgulov និងប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកស.ប.បកូរ៉េ លោក Stephen Biegun បានទទួលជួបសន្ទនាតាមទូរស័ព្ទអំពី យថាទស្សនិងដំណោះស្រាយសំរាប់បញ្ហាស.ប.បកូរ៉េ។ កិច្ចសន្ទនាតាមទូរស័ព្ទនេះ បានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។
ភាគីទាំងពីបានរវាយតម្លៃចំពោះស្ថានភាពបច្ចុប្បន្ននិងយថាទស្សនៃដំណើរការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េដោយសន្តិវិធីនិងគោលនយោបាយដែលកំពុងត្រូវបានពិភាក្សា ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំប្រឹងប្រែងរបស់ បណ្តាប្រទេសដែលយកចិត្តទុកដាក់ដល់បញ្ហាស.ប.បកូរ៉េ៕