រុស្ស៊ីនិងអាមេរិកសន្យាបង្កើនកិច្ចសហការជំរុញបទឈប់បាញ់នៅស៊ីរី

(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីអាមេរិក
លោក John Kerry នាថ្ងៃទី១០ មេសា បានធ្វើការសន្ទនាតាមទូរស័ព្ទ ក្នុងនោះសង្កត់
ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនកិច្ចសហការថែមទៀតរវាង អាមេរិកនិងរុស្ស៊ី
ដើម្បីធានាឲ្យបទឈប់បាញ់នៅស៊ីរីទទួលបានការគោរព។រដ្ឋ មន្រ្តីទាំងពីររូបក៏បាន
សន្យាបង្កើនកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវ កម្មនានាដូចជាក្រុម
រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និងក្រុម Dzhebhat Al Nursa ក៏ដូចជាក្រុមដទៃដែល
មានការទាក់ទងជាមួយអង្គការទាំងពីរនេះដែរ។អ្នកការទូត ទាំងពីររូបក៏បាន
ប្រកាសថា នឹងគាំទ្រការខំប្រឹងប្រែងរបស់បេសកជនពិសេស របស់អ.ស.បទទួល
បន្ទុកបញ្ហាស៊ីរីលោក Staffan De Mistura ក្នុងការរៀបចំ វង់ចរចារជាបន្តរវាងតំណាង
រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងនាថ្ងៃទី១៣ មេសា ខាងមុខនេះនៅស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ