រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅទីក្រុង Aleppo
|
រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅទីក្រុង Aleppo (VNA) |
(VOVworld) – នាថ្ងៃទី ២៤ តុលា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រី
ការបរទេសនៃប្រទេសនេះ លោក Sergei Lavrov បានចរចារតាមទូរស័ព្ទ ជាមួយ
សមភាគីអាមេរិក លោក John Kerry អំពីស្ថានភាពនៅស៊ីរី។ ថ្នាក់ដឹកនាំទាំងពី
ររូបបានឯកភាពថា៖ មជ្ឈដ្ឋានអ្នកជំនាញការនឹងបន្តស្វែងរកដំណោះ ស្រាយ
សំរាប់វិបត្តិនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
Lavrov បានចាត់ទុកថា៖ អាមេរិកគប្បីប្រតិបត្តិតាមបណ្ដាកិច្ចសន្យាអំពីការ
កំណត់ច្បាស់ក្រុមប្រឆាំងមជ្ឈន្ដិកម្មជាមួយបណ្ដាមុខសញ្ញាភេរវកម្មនៅស៊ីរី។
នា ថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានឲ្យដឹង
ថា៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Muallem នឹងបំពេញទស្សនកិច្ចនៅ
រុស្ស៊ី នាថ្ងៃទី ២៨ តុលា ខាងមុខ ដើម្បីជួបចរចារជាមួយសមភាគីរុស្ស៊ី លោក
Sergei Lavrov។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Ryabkov បានប្រកាសថា៖ រុស្ស៊ីបានត្រៀមរៀបចំរាល់វិធានការណ៍
តបត វិញក្នុងករណីអាមេរិកបង្កើនបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៕