រុស្ស៊ីនិងអាមេរិកឯកភាពពង្រឹងបទឈប់បាញ់នៅស៊ីរី


រុស្ស៊ីនិងអាមេរិកឯកភាពពង្រឹងបទឈប់បាញ់នៅស៊ីរី - ảnh 1
រុស្ស៊ីនិងអាមេរិកឯកភាពពង្រឹងបទឈប់បាញ់នៅស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
 និងសមភាគីអាមេរិក លោក Barack Obama បានធ្វើការចរចារតាមទូរស័ព្ទស្តីពី
 បញ្ហានៅស៊ីរី ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពនឹងរក្សានិងពង្រឹងកិច្ច
ព្រមព្រៀងឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ក្រៅពីនោះ ប្រធានាធិបតី
 រុស្ស៊ី លោក Vladimir Putin ក៏បានសង្កត់ធ្ងន់ទៀតថា៖ ត្រូវបង្កលក្ខណៈដើម្បី
បណ្ដាក្រុមប្រឆាំង «សុភាព» ជៀសវាងបណ្ដាក្រុមភេរវកម្មដូចជាអង្គការដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) និងរណសិរ្ស Al Nursa ក៏ដូចជា ត្រូវបិទច្រកទ្វារ
ព្រំដែនរវាងស៊ីរីនិងទួរគីដើម្បីទប់ស្កាត់សកម្មភាពផ្គត់ផ្គង់អាវុធសំរាប់បណ្ដាអង្គ
ការភេរវកម្ម ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ