រុស្ស៊ីនិងអ៊ុយក្រែនឯកភាពចាប់ផ្តើមការត្រួតពិនិត្យក្រុមរថយន្តមនុស្សធម៌


រុស្ស៊ីនិងអ៊ុយក្រែនឯកភាពចាប់ផ្តើមការត្រួតពិនិត្យក្រុមរថយន្តមនុស្សធម៌ - ảnh 1
រុស្ស៊ីនិងអ៊ុយក្រែនឯកភាពចាប់ផ្តើមការត្រួតពិនិត្យក្រុមរថយន្តដែលដឹកជញ្ជូនទំនិញមនុស្សធម៌របស់
រុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ សីហា គណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ
(ICRC) បានឲ្យដឹងថា៖ មជ្ឈដ្ឋានកងទ័ពការពារព្រំដែននិងគយរបស់រុស្ស៊ីនិង
អ៊ុយក្រែនបាន ឯកភាពចាប់ផ្តើមការត្រួតពិនិត្យក្រុមរថយន្តដែលដឹកជញ្ជូន
ទំនិញមនុស្សធម៌របស់រុស្ស៊ី សំរាប់អ៊ុយក្រែន។ តាមគំរោង ក្រុមរថយន្តនេះ
នឹងទៅកាន់អ៊ុយក្រែនក្រោមការគាំពារ របស់ ICRC ។ អង្គការនេះកំពុង
រងចាំទទួលបានការធានាសន្តិសុខពីភាគីនានានៅ តំបន់ខាងកើតអ៊ុយក្រែន
មុនពេល អនុញ្ញាត្តិឲ្យក្រុមរថយន្តបំពេញភារកិច្ច។ ក្រុមរថយន្តមនុស្សធម៌
របស់រុស្ស៊ីនឹងផ្តល់ទំនិញចំនួន ២ ពាន់តោនសំរាប់ប្រជាជននៅ តំបន់ខាង
កើតអ៊ុយក្រែន។ នាថ្ងៃដ៏ដែល ICRC ក៏បានផ្តល់ទំនិញ​មនុស្សធម៌ចំនួន ១ រយតោនសំរាប់ប្រជាជននៅទីក្រុងចំនួន ១០ ភាគខាងកើតអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ