រុស្ស៊ីនិងអ៊ីរ៉ង់សហការក្នុងបញ្ហានៅស៊ីរីនិងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
|
រុស្ស៊ីនិងអ៊ីរ៉ង់សហការក្នុងបញ្ហានៅស៊ីរីនិងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (VNA) |
(VOVworld) – រុស្ស៊ីនិងអ៊ីរ៉ង់សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀង
នុយក្លេអ៊ែររវាង Tehran និងបណ្ដាមហាអំណាចលើពិភពលោកក្នុងការរក្សា
សន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំង ឯកភាពស្វែងរកវិធានការ
នយោបាយ មួយសំរាប់វិបត្តិនៅស៊ីរី ផងដែរ។ ក្នុងការចរចារដែលអូសបន្លាយ
ក្នុងរយៈពេល ៥ម៉ោងនៅរដ្ឋធានីម៉ូស្គូ (រុស្ស៊ី) នាថ្ងៃទី ៩ កុម្ភៈ អនុរដ្ឋមន្ត្រី
ការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងសមភាគីរុស្ស៊ី លោក Sergei
Ryabkov បានពិភាគ្សាអំពីការ អនុវត្តផែនការធ្វើសកម្មភាពរួមលើគ្រប់
ជ្រុងជ្រោយ (JCPOA) នាឆ្នាំ ២០១៦ កន្លងមក។ ភាគីទាំងពីរបានសង្កត់
ធ្ងន់ថា៖ ភាគីទាំងអស់ដែលបានចូលរួមចុះ ហត្ថលេខាលើ JCPOA រួមមាន
អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន អាល្លឺម៉ង់ និង អ៊ីរ៉ង់ត្រូវប្រតិបត្តិកា
តព្វកិច្ចតាមកិច្ចព្រមព្រៀង។ មន្ត្រីទាំងពីររូបនេះក៏បានថ្តោត ទៅលើ
គោលជំហរថ្មីនៃរដ្ឋអំណាចអាមេរិក្រោមអាណត្តិរបស់ប្រធានាធិបតី
លោក Donald Trump ដែលទាក់ទិកដន់កិច្ចព្រមព្រៀង JCPOA។ អ្នក
កាទូតទាំង ពីររូបនេះបានឯកភាពអំពីការបន្តដំណើរការចរចារអំពី
JCPOA និងរំសាយនុយ ក្លេអែរនៅបណ្ដាកិច្ចប្រជុំថ្នាក់ជំនាញនាពេល
ខាងមុខ៕