រុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពគ្នាពន្លឿនជំនួបកំពូលក្រុម Normandy ស្ដីពីអ៊ុយក្រែន

(VOVWORLD) -អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkelនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្តត់ធ្ងន់ថា ចាំចាច់ត្រូវពន្លឿនការចរចាលើកិច្ចសន្យាស្ដីពីការដឹកជញ្ជូនឧស្ម័ននាពេលខាងមុខ។

នាថ្ងៃទី ២៩ ខែសីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយគ្នា ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ទស្សនៈអំពីស៊ីរី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនឧស្ម័ននាពេលអនាគត។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់លោក Steffen Seibert បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះ  ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាជំរុញផែនការរៀបចំកិច្ចប្រជុំកំពូលមួយតាមទម្រង់ Normandy សំដៅបន្តអនុវត្តន៍កិច្ចព្រមព្រៀង  Minsk ស្ដីពីការដោះស្រាយជម្លោះនៅ អ៊ុយក្រែនភាគខាងកើត។

ក្នុងការសន្ទនាតាមទូរស័ព្ទនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្តត់ធ្ងន់ថា ចាំចាច់ត្រូវពន្លឿនការចរចាលើកិច្ចសន្យាស្ដីពីការដឹកជញ្ជូនឧស្ម័ននាពេលខាងមុខ ព្រមទាំង ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានការណ៍នៅស៊ីរី ជាពិសេសគឺភាពតានតឹងខាងយោធាកាន់តែកើនឡើង នៅតំបន់ ពាយព្យ និងផែនការចូលរួមដំណើរការនយោបាយ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ សំដៅដោះស្រាយជម្លោះនៅប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ