រុស្ស៊ីនិងអាស៊ានដាក់ចេញទិសដៅសហប្រតិបតិ្តការការពារជាតិ

(VOVworld) - នៅសម័យប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនិងសមាជិកនៃសមាគម
បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ មេសា
 នៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី ភាគីនានាបានដាក់ចេញទិសដៅសហប្រតិបតិ្តការ
សំខាន់ៗ។រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ភាគីនានា
បានដាក់ចេញទិសដៅជាច្រើនសំដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការដើម្បី
ផលប្រយោជន៍រួម ជាពិសេសលើវិស័យប្រឆាំងលទ្ធិភេរវកម្ម អន្តរជាតិសន្តិសុខនាវា
ចរណ៍ ជួយឧបត្ថម្ភជំនះពុះពារលើផលវិបាកដោយគ្រោះ ធម្មជាតិ ពេទ្យទ័ពនិងដោះ
មីន។ប្រមុខដឹកនាំក្រសួងការពារជាតិរុស្ស៊ីរូបនេះក៏បាន សង្កត់ធ្ងន់ថា បញ្ជីរាយនាម
នៃគំរោងការសហប្រតិបតិ្តការរួមរវាងក្រសួងការពារ ជាតិរុស៊្សីនិងអាស៊ានមិនបញ្ចប់
នៅត្រឹមនេះប៉ុណ្ណោះទេ។រុស្ស៊ីនឹងបើកទូលាយ ជំនួបប្រាស្រ័យទ្វេភាគីជាមួយ
ប្រទេសអាស៊ាន ជាពិសេសគឺកិច្ចសហប្រតិបត្តិការ លើវិស័យយោធានិងបច្ចេក
ទេសយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ