រុស្ស៊ីបើកចំហលទ្ធភាពចរចាជាមួយបណ្ដាប្រទេសស្ដីពីបញ្ហាអ៊ុយក្រែន

(VOVWORLD) - រុស្ស៊ីនឹងពិចារណា និង “មិនបដិសេធ” ប្រសិនបើទទួលបានសំណើអំពីជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលខាងមុខ។
រុស្ស៊ីបើកចំហលទ្ធភាពចរចាជាមួយបណ្ដាប្រទេសស្ដីពីបញ្ហាអ៊ុយក្រែន - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើរដ្ឋធានី Kiev របស់អ៊ុយក្រែន កាលពីថ្ងៃទី១០ ខែតុលា។ រូបថត៖ AFP/VNA

ក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃទី ១១ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួន ជាស្រេចដើម្បីជួបពិភាក្សាជាមួយប្រទេសផ្សេងទៀតអំពីបញ្ហាអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានសំណើរយ៉ាងម៉ឹងម៉ាត់ណាមួយអំពីការផ្លាស់ប្ដូរទំនាក់ទំនងឡើយ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងពិចារណា និង “មិនបដិសេធ” ប្រសិនបើទទួលបានសំណើអំពីជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលខាងមុខ។

ទាក់ទងនឹងព័ត៌មានដែលថាទួរគីអាចជាអាជ្ញាកណ្ដាលរៀបចំជំនួបរវាងរុស្ស៊ី និងលោកខាងលិចនោះ លោក Lavrov បាននិយាយថា ទីក្រុងម៉ូស្គូមិនទាន់ទទួលបានសំណើពីទីក្រុងអង់ការ៉ាឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា ប្រសិនបើភាគីទួរគីមានគំនិតផ្ដូចផ្ដើមនេះ ប្រទេសទាំងពីរនឹងមានឱកាសល្អ ដើម្បីពិភាក្សាក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Putin និងសមភាគីទួរគីលោក Recep Tayyip Erdogan នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ