|
តំណាងអចិន្ត្រៃរបស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO)
លោក Alexander Grushko (រូបថត៖AFP/TTXVN) |
(VOVworld) - តំណាងអចិន្ត្រៃរបស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) លោក Alexander Grushko ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារ
ឡើងវិញនូវទំនាក់ទំនងយោធាជាមួយ NATO សំដៅបន្ធូរស្រាលភាពតានតឹងដ៏
អាក្រក់បំផុតក្នុងទំនាក់ទំនងរវាងភាគីទាំងពីរគិតតាំងពីក្រោយសង្គ្រាមត្រជាក់កន្លង
មក។នាថ្ងៃទី២៦ ធ្នូ ថ្លែងមតិនៅសន្និសីទកាសែតមួយ លោក Alexander Grushko
សង្កត់ធ្ងន់ថា រុស្ស៊ីកំពុងពិចារណាលើលទ្ធភាពនេះប្រសិន បើសមាជិក NATO
នានាពិតជាចង់កែលំអទំនាក់ទំនងលើវិស័យយោធា។
នាខែវិច្ឆិកាកន្លងទៅ អគ្គលេខាធិការ NATO លោក Jens Stoltenberg ក៏បាន
ប្រកាសថា សម្ព័ន្ធភាពនេះមិនស្វែងរកការប្រឈមមុខហើយនៅតែបើកចំហលទ្ធ
ភាពជួបសន្ទនាជាមួយរុស្ស៊ីសំដៅបន្ធូរស្រាលភាពតានតឹង៕