រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិករបស់ BRICS និងអ៊ីរ៉ង់

រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិករបស់ BRICS និងអ៊ីរ៉ង់ - ảnh 1
រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិករបស់ BRICS និងអ៊ីរ៉ង់ (Image: VNA)


(VOVworld) – រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិក
របស់ BRICS និងអ៊ីរ៉ង់ ក្នុងកាលៈទេសៈ ប្រទេសនេះកំពុងប្រឈមមុខនឹងបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ច។ នេះគឺជាសេចក្តីថ្លែងការរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក
Arkady Dvorkovich ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោករដូវក្ដៅនៅ
ទីក្រុង Tianjin របស់ចិន។ តាមលោក Dvorkovich ថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់ លោកខាងលិចមិនត្រឹមតែបង្កមហន្តរាយសំរាប់ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុណ្ណោះ
ទេ ថែមទាំងចំពោះខឿនសេដ្ឋកិច្ចរបស់អឺរ៉ុបទៀតផង។ ដោយហេតុនេះ រុស្ស៊ីនឹង
បង្កើន កិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជួរមុខគឺប្រទេសជាសមាជិក
របស់ BRICS ។ ទន្ទឹមនឹងនោះ រុស្ស៊ីនិងអ៊ីរ៉ង់កំពុងបង្កើនកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចសំដៅ​បង្កើត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រថ្មីប្រឆាំងនឹងលោកខាងលិច។
ម៉ូស្គូនិង Tehran ទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលបង្កើនតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ដង ក្នុងរយៈពេល ២ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ