រុស្ស៊ីបញ្ជាក់ពីការបើកដំណើរការកំពង់ផែ Mariupol ឡើងវិញ

(VOVWORLD) - មួយថ្ងៃមុននោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកជំនាញមកពីកងនាវា សមុទ្រខ្មៅ និងវិស្វករបានសម្រេចរួចរាល់ការងារបោសសម្អាតគ្រាប់បែក មីន។ គ្រឿងផ្ទុះ និងអាវុធជាង ១២.០០០ ត្រូវបានរកឃើញ និងបន្សាប។

រុស្ស៊ីបញ្ជាក់ពីការបើកដំណើរការកំពង់ផែ Mariupol ឡើងវិញ - ảnh 1នាវាល្បាតចូលចតនៅកំពង់ផែ Mariupol នៅសមុទ្រខ្មៅកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ២៥ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយត្រី Igor Konashenkov ដោយប្រកាសថា កំពង់ផែ Mariupol នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបោសសម្អាត គ្រាប់បែក មីនយ៉ាងពេញលេញហើយបានធ្វើប្រតិបត្តិការជាធម្មតាវិញ។
មួយថ្ងៃមុននោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកជំនាញមកពីកងនាវា សមុទ្រខ្មៅ និងវិស្វករបានសម្រេចរួចរាល់ការងារបោសសម្អាតគ្រាប់បែកមីន។ គ្រឿងផ្ទុះ និងអាវុធជាង ១២.០០០ ត្រូវបានរកឃើញ និងបន្សាប។
កងកម្លាំងរុស្ស៊ីក៏បានបោសសម្អាតកាណាល់ និងដែនទឹកដែលមាននាវាលិច ក៏ដូចជាឧបសគ្គផ្សេងៗទៀត។ នាបច្ចុប្បន្ន កំពង់ផែកំពុងត្រៀមរៀបចំឲ្យការដឹកជញ្ជូនទំនិញលើកដំបូងនៅប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ