រុស្ស៊ីបដិសេធទាក់ទិននឹងករណីបំពុលអតីតចារបុរសរុស្ស៊ីលោក Skripal
(VOVWORLD) -ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Dmitry Peskov បានឲ្យដឹងថា៖ អតីតចារបុរសរុស្ស៊ីលោក Skripal បានបំពេញការងារឲ្យចារកម្មអង់គ្លេស ហើយត្រូវបំពុលនៅអង់គ្លេស ដូច្នេះករណីនេះគឺមិនទាក់ទិននឹងរុស្ស៊ី និងថ្នាក់ដឹកនាំរុស្ស៊ីទេ។
រុស្ស៊ីបដិសេធទាក់ទិននឹងករណីបំពុលអតីតចារបុរសរុស្ស៊ីលោក Skripal |
វិមានក្រឹមឡាំងនាថ្ងៃទី ១២ មិនាបានបដិសេធ ឈរនៅពីក្រោយករណីបំពុលអតីតចារបុរស ដែលកំពុងស្នាក់នៅអង់គ្លេស លោក Sergei Skripal ឡើយ។ ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Dmitry Peskov បានឲ្យដឹងថា៖ អតីតចារបុរសរុស្ស៊ីលោក Skripal បានបំពេញការងារឲ្យចារកម្មអង់គ្លេស ហើយត្រូវបំពុលនៅអង់គ្លេស ដូច្នេះករណីនេះគឺមិនទាក់ទិននឹងរុស្ស៊ី និងថ្នាក់ដឹកនាំរុស្ស៊ីទេ។ តាមលោក Peskov ថា៖វិមានក្រឹមឡាំងមិនបានឃើញសេចក្តីប្រកាសជាផ្លូវការណា ១ អំពីការដែលរុស្ស៊ីទាក់ទិននឹងករណីបំពុលពោលខាងលើឡើយ។
នាថ្ងៃដដែល អ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា៖ ទីក្រុងឡុងដ៍នឹងតបតវិញ ប្រសិនបើកំណត់បានអត្តសញ្ញាណជនល្មើស ដែលអនុវត្តការវាយប្រហារទៅលើ អតីតចារកម្ម លោក Skripal នោះ៕