រុស្ស៊ីបដិសេធសន្និដ្ឋាននៃការធ្វើស៊ើបអង្គេតរបស់ហូឡង់ទាក់ទិនដល់រឿងធ្លាក់យន្តហោះ MH370

(VOVWORLD) - ថ្ងៃទី ២៤ ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា៖ កងទ័ពនៃ ប្រទេសនេះមិនទាក់ទិនដល់រឿងធ្លាក់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាស ចរណ៍ម៉េឡេស៊ី Malaysia Airlines  នាខែកក្កដា ឆ្នាំ ២០១៤ ទេ។ 
រុស្ស៊ីបដិសេធសន្និដ្ឋាននៃការធ្វើស៊ើបអង្គេតរបស់ហូឡង់ទាក់ទិនដល់រឿងធ្លាក់យន្តហោះ MH370  - ảnh 1 រុស្ស៊ីបដិសេធសន្និដ្ឋាននៃការធ្វើស៊ើបអង្គេតរបស់ហូឡង់ទាក់ទិនដល់រឿងធ្លាក់យន្តហោះ MH370 

នាថ្ងៃទី ២៤ ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា៖ កងទ័ពនៃ ប្រទេសនេះមិនទាក់ទិនដល់រឿងធ្លាក់យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាស ចរណ៍ម៉េឡេស៊ី Malaysia Airlines  នាខែកក្កដា ឆ្នាំ ២០១៤ ទេ។ ក្រសួងនេះបាន សង្កត់ធ្ងន់ថា៖ គ្មានអង្គភាពកាំជ្រួចណាមួយរបស់រុស្ស៊ីដែលត្រូវបានបញ្ជូនទៅ តំបន់ខ្សែព្រំដែនរុស្ស៊ី-អ៊ុយក្រែនឡើយ។ ភាគីរុស្ស៊ីក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលស្ថាប័នធ្វើការស៊ើបអង្គេតហូឡង់មានគំនិតនាំចេញការសន្និដ្ឋានអំពី បញ្ហានេះដោយឈរលើរូបថតលើបណ្តាញអ៊ីនធឺណែត។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងទៀតថា៖ ស្ថាប័នធ្វើការស៊ើបអង្កេតមិនបានពិនិត្យមើលពាក្យចម្លើយរបស់បណ្ដាអ្នកធ្វើជាកសិណសាក្សីអំពីកាដែលកាំជ្រួចត្រូវបានបាញ់ពីតំបន់ដែន ដីរបស់រដ្ឋាភិបាលអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ