រុស្ស៊ីបន្តជំរុញកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់
|
រុស្ស៊ីបន្តជំរុញកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ (VNA) |
(VOVworld) - នាថ្ងៃទី ២២ កញ្ញា នៅកិច្ចប្រជុំនៃក្រុម P5+1 ជាមួយអ៊ីរ៉ង់នៅខាង
ក្រៅសម័យប្រជុំមហាសន្និបាត អ.ប.ប. រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
បានអះអាងថា៖ ម៉ូស្គូនឹងបន្ត ពង្រីងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្តីពីបញ្ហានុយ
ក្លេអ៊ែររបស់អ៊ីរ៉ង់ដែលភាគីនានាទទួលបាននាឆ្នាំទៅមិញ។ ភាគីទាក់ទិននា
នាបានសង្កត់ធ្ងន់ទៅលើស្មារតីនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ
ប្រតិបត្តិដ៏ត្រឹមត្រូវភារកិច្ចរបស់ខ្លួនហើយធានាអនុវត្តគ្រាប់គ្រាន់បណ្ដាកិច្ច
ព្រមព្រៀងលើវិស័យសេដ្ឋកិច្ចនយោបាយនិងសន្តិសុខ។ ក្នុងព្រឹត្តិតការណ៍ទាក់
ទិននានា គណៈប្រតិភូអ៊ីរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
នាថ្ងៃទី ២១ កញ្ញា បានចាត់ទុកថា៖ ប្រទេស លោកខាងលិចនានាគប្បីប្រក្រ
តីភាពទំនាក់ទំនងជាមួយសាធារណៈរដ្ឋឥស្លាមនេះ ហើយសង្កត់ធ្ងន់ថា៖
Tehran បាននិង កំពុងអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពោល
ខាងលើ៕