រុស្ស៊ីបានស្នើឱ្យអង្គការ OSCE ថ្កោលទោសការវាយប្រហារលើទីក្រុង Belgorod
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti នាថ្ងៃទី១២ ខែឧសភា បានរាយការណ៍ថា ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់យ៉ាងច្បាស់ថា៖ សហព័ន្ធរុស្ស៊ីស្នើឱ្យអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប (OSCE) ថ្កោលទោសការវាយប្រហារលើទីក្រុង Belgorod (រុស្ស៊ី) ដែលបានធ្វើឡើងនៅរសៀលថ្ងៃដដែល ។
សំណើរបស់ភាគីរុស្ស៊ីត្រូវបានធ្វើឡើងបន្ទាប់ពីអភិបាលនៃតំបន់ Belgorod លោក Gladkov បានរាយការណ៍ថា នៅរសៀលថ្ងៃទី ១២ ខែឧសភា ទីក្រុងនេះទទួលរងការបាញ់ផ្លោងដ៏ធំ សំដៅទៅលើអគារលំនៅដ្ឋានកម្ពស់ ១០ ជាន់ ដែលបណ្តាលឱ្យច្រកចូលអគារទាំងអស់រងការផបំផ្លិចបំផ្លាញ មនុស្ស២នាក់បានស្លាប់ ១៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារ ២នាក់ ។ ភាគីរុស្ស៊ីជឿជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។
ទីក្រុងម៉ូស្គូបានបញ្ជូនក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ចំនួន ១០ នាក់ និងគ្រូពេទ្យជំនាញទៅកាន់ទីក្រុង Belgorod ដើម្បីជួយជនរងគ្រោះដោយការបាញ់ផ្លោង។ គណៈកម្មាធិការស៊ើបអង្កេតជាតិរុស្ស៊ីក៏បានបើកសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការវាយប្រហារនេះផងដែរ៕