រុស្ស៊ីបំផ្លាញចោលឃ្លាំងអាវុធជាច្រើនរបស់ IS នៅស៊ីរី
|
រុស្ស៊ីបំផ្លាញចោលឃ្លាំងអាវុធជាច្រើនរបស់ IS នៅស៊ីរី (VNA) |
(VOVworld) – ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ យន្តហោះទម្លាក់គ្រាប់បែក
ចម្ងាយឆ្ងាយរបស់រុស្ស៊ី នាថ្ងៃទី ១៤ សីហា បានបំផ្លាញចោលបណ្ដាឃ្លាំងអាវុធនៃ
អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីក្រុង Dier Ezzor ប៉ែកខាងកើតស៊ីរី។ IS
ត្រួតពិនិត្យភាគច្រើនទីក្រុង Dier Ezzor ដោយសារនៅទីនេះមានអណ្តូងប្រេង
ឆៅធំនៅប៉ែកខាងកើតស៊ីរីហើយពួកគេកំពុងប្រយុទ្ធជាមួយកំលាំងរដ្ឋាភិបាល
ស៊ីរី សំដៅទន្ទ្រានកាន់កាប់មូលដ្ឋានសឹកទ័ពអាកាសសំខាន់នៅទីនេះ។ នាថ្ងៃទី
១២ សីហា កំលាំង IS ត្រូវបានសម្ព័ន្ធភាពកងទ័ព Arab – Kurd ដែលអាមេរិក
គាំទ្រ នៅទីក្រុង Manbij ជិតនឹងតំបន់ខ្សែព្រំដែនជាមួយទួរគី។ កំលាំងរដ្ឋាភិបាល
ស៊ីរីក៏កំពុងប្រយុទ្ធប្រឆាំងនឹងបណ្ដាក្រុមជ្រុលនិយមផ្សេងៗទៀតដើម្បីដណ្តើម
បានការត្រួតពិនិត្យទីក្រុង Aleppo ក្នុងអំឡុង ១៥ ថ្ងៃកន្លងទៅ៕