រុស្ស៊ីប្រកាសតបតវិញវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច
|
រុស្ស៊ីប្រកាសតបតវិញវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច (charter97.org) |
Vovworld-អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander Lukashevic នាថ្ងៃទី១១កញ្ញាបានលើកច្បាស់ថា បណ្ដាវិធានការដាក់ទណ្ឌកម្មរបស់សហភាព
អឺរ៉ុប (EU) លើរុស្ស៊ីជាគោលនយោបាយអមិត្តទាំងស្រុងចំពោះរុស្ស៊ី ដើរផ្ទុយនឹង
ផលប្រយោជន៍របស់ EU។ ថ្នាក់ដឹកនាំរុស្ស៊ីគ្រប់ជាន់ថ្នាក់នឹងអនុវត្តវិធានការសម
ស្របនិងប្រហាក់ប្រហែលជាមួយវិធានការរបស់ EU។ មន្ត្រីការទូតរុស្ស៊ីបានអះ
អាងថា ម៉ូស្គូប្រឆាំងជំទាស់យ៉ាងពេញទំហឹងវិធានការដាក់ទណ្ឌកម្មដែលអាមេរិក
គ្រោងនឹងអនុវត្តចំពោះរុស្ស៊ី ចាត់ទុកនេះជាសកម្មភាពរំលោភច្បាប់អន្តរជាតិពីព្រោះ
ត្រឹមតែក្រុមប្រឹក្សាសន្តិសុខទើបមានសមត្ថភាពនាំចេញវិធានការដាក់ទណ្ឌកម្ម។
បណ្ដាវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ីនឹងមានសុពលភាពចាប់ពីថ្ងៃទី១២
កញ្ញា តាមនោះបង្កើនការរារាំងក្រុមហ៊ុននិងធនាគាររបស់រុស្ស៊ីទាក់ទងទីផ្សារទុន
របស់ទ្វីបអឺរ៉ុប រារាំងការនាំចេញមុខទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួនទៅរុស្ស៊ីជាដើម។
ប៉ុន្តែអ្នកការទូត EU បានឲ្យដឹងថា បទដាក់ទណ្ឌកម្មនេះនឹងបានលុបចោលប្រសិន
បើស្ថានភាពនៅភាគខាងកើតអ៊ុយក្រែនបានកែលំអរ៕