|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖Xinhua/TTXVN) |
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ មិនាបានចេញសេចក្ដីថ្លែងការណ៍
ដោយលើកច្បាស់ថា ការដែលអាមេរិកពន្យាពេលវិធានការដាក់ទ័ណ្ឌកម្មលើរុស្ស៊ី
អាចបំបែកទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំង
សង្កត់ធ្ងន់ដែរថា ម៉ូស្គូមានសិទ្ធិឆ្លើយតបវិញដោយវិធានការសមស្របនឹងផល
ប្រយោជន៍របស់ប្រទេសនេះ។តាមក្រសួងការបរទេសរុស្ស៊ីថា ម៉ូស្គូមានភាពសោក
ស្ដាយចំពោះការដែលអាមេរិកបន្តប្រើប្រាស់របៀបដាក់ទ័ណ្ឌកម្មប្រឆាំងរុស្ស៊ី ប៉ុន្តែ
នៅមានចេតនាបដិសេធការទទួលខុសត្រូវអំពីការផ្ដួលរំលំរដ្ឋអំណាចនៅអ៊ុយ
ក្រែន២ឆ្នាំមុននេះ ក៏ដូចជាស្ថានការណ៍កាន់តែអាក្រក់ទៅៗនាបច្ចុប្បន្ននៅ
ប្រទេសអឺរ៉ុបខាងកើតនេះ។សេចក្ដីថ្លែងការណ៍ពោលខាងលើបានសង្កត់ធ្ងន់ថា
ការដែលអាមេរិកបង្កើនបទដាក់ទ័ណ្ឌកម្មលើម៉ូស្គូមិនអាចជួយដោះស្រាយវិបត្តិ
នៅអ៊ុយក្រែនបានឡើយ ដោយសារ Kiev មិនចង់អនុវត្តន៍កិច្ចព្រមព្រៀង Minsk
ប៉ុន្តែធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ទទួលរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ
ទៅវិញ៕